ព្រះត្រៃបិដក ភាគ ២២
កាយរបស់តថាគត ក៏ដល់នូវអាការស្គាំងស្គម ក្រៃលែង។ អវយវៈតូចធំ របស់តថាគត ដូចជាថ្នាំងនៃវល្លិ៍ ឈ្មោះ អសីតិកៈ ឬដូចជាថ្នាំងនៃវល្លិ៍ប្រេង ព្រោះមានអាហារតិចនោះឯង។ គគូថរបស់តថាគត ដូចជាស្នាមជើង នៃសត្វឱដ្ឋ ព្រោះមានអាហារតិចនោះឯង។ ឆ្អឹងខ្នងរបស់តថាគត រដិបរដុប ដូចជាបំពង់ឈើ ដែលវល្លិ៍ព័ទ្ធវេញ ព្រោះមានអាហារតិចនោះឯង។ របៀបនៃឆ្អឹងជំនីរទាំងឡាយ របស់តថាគត ក៏រគីមរគាម ដូចជាបង្កង់ នៃសាលាចាស់ ដ៏រគីមរគាម ព្រោះមានអាហារតិចនោះឯង។ ប្រស្រីភ្នែកក្នុងរណ្តៅភ្នែក របស់តថាគត ក៏ជ្រៅខូងចុះទៅ ដូចក្រពេញទឹក ក្នុងអណ្តូងទឹកជ្រៅ ដ៏ជ្រៅខូងចុះទៅ
ID: 636824850924246237
ទៅកាន់ទំព័រ៖