ព្រះត្រៃបិដក ភាគ ២២
[៦៦] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា បុគ្គលមានកាយ ដល់នូវអាការស្គាំងស្គង ក្រៃលែងយ៉ាងនេះ មិនងាយបាននូវសេចក្តីសុខនោះទេ បើដូច្នោះ គួរតែអាត្មាអញ បរិភោគនូវអាហារ ដ៏គ្រោតគ្រាត គឺបាយនិងនំវិញ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏បរិភោគនូវអាហារដ៏គ្រោតគ្រាត គឺបាយ និងនំ។ ម្នាលអគ្គិវេស្សនៈ សម័យនោះឯង ភិក្ខុទាំង៥រូប តាមមកបំរើតថាគត ដោយគិតថា ព្រះសមណគោតមរបស់យើង នឹងបានត្រាស់ដឹងនូវធម៌ណា លោកនឹងប្រាប់ នូវធម៌នោះ ដល់យើងទាំងឡាយ។ ម្នាលអគ្គិវេស្សនៈ ព្រោះហេតុតែតថាគតបរិភោគ នូវអាហារដ៏គ្រោតគ្រាត គឺបាយ និងនំ ក្នុងកាលណា ភិក្ខុទាំង៥រូបនោះ លះបង់ រត់ចោលតថាគត ក្នុងកាលនោះ ដោយគិតថា ព្រះសមណគោតម ប្រកបដោយល្មោភច្រើន ដោះចោលព្យាយាម ត្រឡប់ទៅដើម្បីសេចក្តីល្មោភច្រើន។
[៦៧] ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះឯង បរិភោគនូវអាហារ ដ៏គ្រោតគ្រាតហើយ ក៏មានកំឡាំង បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់
ID: 636824852013762151
ទៅកាន់ទំព័រ៖