ព្រះត្រៃបិដក ភាគ ២២
ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ រូបអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ មួយវិញទៀត តថាគត ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម។បេ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី២នេះឯង តថាគតបានហើយ ក្នុងមជ្ឈិមយាម នៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចក្តីងងឹត ខ្ចាត់បាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី២ ដូច្នោះដែរ។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ នូវចិត្តរបស់តថាគតបានឡើយ។
[៦៩] កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកកិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ តថាគតនោះ បានដឹងច្បាស់តាមពិតថា នេះជាទុក្ខ បានដឹងច្បាស់ តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ បានដឹងច្បាស់ តាមពិតថា នេះជាទីរលត់ទុក្ខ បានដឹងច្បាស់ តាមពិតថា នេះសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ទុក្ខ បានដឹងច្បាស់ តាមពិតថា នេះជាអាសវៈ បានដឹងច្បាស់
ID: 636824852821375569
ទៅកាន់ទំព័រ៖