ព្រះត្រៃបិដក ភាគ ២២

 [​៦​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​មិលៈ​មាន​អាយុ​ ​ឲ្យ​ឃើញ​តាម​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចេញទៅ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​មិលៈ​មាន​អាយុ​ ​ក៏​តាម​ហែ​ព្រះមានព្រះភាគ​ទៅ​ ​ហើយ​ត្រឡប់​មក​អំពី​ទីនោះ​វិញ​ ​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​មិលៈ​មាន​អាយុ​ ​បាន​និយាយ​នឹង​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​បាន​ប្រាប់​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​បាន​នូវ​វិហារ​សមាបត្តិ​ទាំងឡាយ​នេះ​ផង​ ​នេះ​ផង​ ​ដូច្នេះ​ដែរ​ឬទេ​ ​បាន​ជា​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ប្រកាស​(​គុណ​)​ ​របស់​យើង​ដរាប​ ​អំពី​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះ​អនុ​រុទ្ធ​តប​ថា​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​មិនបាន​ប្រាប់​ដល់​ខ្ញុំ​យ៉ាងនេះ​ទេ​ថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​បាន​នូវ​វិហារ​សមាបត្តិ​ទាំងឡាយ​នេះ​ផង​ ​នេះ​ផង​ ​ដូច្នេះ​មែន​ ​ប៉ុន្តែ​ខ្ញុំ​កំណត់​ដឹងចិត្ត​លោក​មាន​អាយុ​ទាំងឡាយ​ ​ដោយចិត្ត​របស់ខ្ញុំ​ថា​ ​លោក​មាន​អាយុ​ទាំងឡាយ​នេះ​ ​បាន​នូវ​វិហារ​សមាបត្តិ​នេះ​ផង​ ​នេះ​ផង​ ​ដូច្នេះ​ ​ទាំង
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636824780243410053
ទៅកាន់ទំព័រ៖