ព្រះត្រៃបិដក ភាគ ២២

តាមពិត​ថា​ ​នេះ​ជា​ធម៌​ ​នាំឲ្យកើត​អាសវៈ​ ​បានដឹង​ច្បាស់​ ​តាមពិត​ថា​ ​នេះ​ជាទី​រលត់​អាសវៈ​ ​បានដឹង​ច្បាស់​ ​តាមពិត​ថា​ ​នេះ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​អាសវៈ​។​ ​កាលបើ​តថាគត​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​របស់​តថាគត​ ​រួចចាក​កាមាសវៈ​ផង​ ​ចិត្ត​របស់​តថាគត​ ​រួចចាក​ភវាសវៈ​ផង​ ​ចិត្ត​របស់​តថាគត​ ​រួចចាក​អវិជ្ជា​សវៈ​ផង​។​បេ​។​ ​តថាគត​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​ ​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​វិជ្ជា​ទី៣នេះឯង​ ​តថាគត​ ​បាន​ហើយ​ក្នុង​បច្ឆិមយាម​ ​នៃ​រាត្រី​ ​អវិជ្ជា​ខ្ចាត់​បាត់​ទៅ​ហើយ​ ​វិជ្ជា​ក៏​កើតឡើង​ ​សេចក្តី​ងងឹត​ ​ខ្ចាត់​បាត់​ទៅ​ហើយ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដូច​បុគ្គល​ដែល​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ញុំាង​កិលេស​ឲ្យ​ក្តៅ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ដែល​បាន​នូវ​វិជ្ជា​ទី៣ដូច្នោះ​ដែរ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ទុកណា​ជា​ ​សុខវេទនា​ ​មាន​សភាព​ដូច្នេះ​ ​កើតឡើង​ដល់​តថាគត​ ​ក៏​មិន​គ្រប​សង្កត់​ ​នូវ​ចិត្ត​ ​របស់​តថាគត​បាន​ឡើយ​។​
 [​៧០​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​ធ្លាប់​ជា​អ្នក​សំដែងធម៌​ ​ដល់​បរិស័ទ​ច្រើន​រយ​។​ ​ជន​ម្នា​ក់ៗ​ ​សំគាល់​តថាគត​ ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​សំដែងធម៌​ចំពោះ​អញ​តែម្នាក់ឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ចំណែក
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636824853109040074
ទៅកាន់ទំព័រ៖