ព្រះត្រៃបិដក ភាគ ២២

មិន​វង្វេង​ក្តី​ ​ដោយហេតុ​ណា​ ​អ្នក​ចូរ​ស្តាប់​ ​នូវ​ហេតុ​នោះ​ចុះ​ ​ចូរ​យកចិត្ត​ទុកដាក់​ ​ឲ្យ​ស្រួលបួល​ចុះ​ ​តថាគត​នឹង​សំដែង​ឲ្យ​ស្តាប់​។​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​៧១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដូច្នេះ​ថា​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​បុគ្គល​វង្វេង​ ​តើ​ដូចម្តេច​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អាសវៈ​ទាំងឡាយ​ណា​ ​ជា​ធម៌​ដ៏​សៅហ្មង​ ​នាំ​សត្វ​ឲ្យ​កើត​ទៀត​ ​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មាន​វិបាក​ជា​ទុក្ខ​ ​ប្រកបដោយ​ជាតិ​ ​និង​ជរាមរណៈ​តទៅ​ ​បុគ្គល​ណា​នីមួយ​ ​មិនបាន​លះ​ចោលចេញ​ហើយ​ ​តថាគត​ ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​អ្នក​វង្វេង​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ព្រោះថា​ ​បុគ្គល​ដែល​ឈ្មោះថា​ ​វង្វេង​ ​ព្រោះហេតុតែ​មិនបាន​លះបង់​ចោល​ ​នូវ​អាសវៈ​ទាំងឡាយ​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អាសវៈ​ទាំងឡាយ​ណា​ ​ជា​ធម៌​ដ៏​សៅហ្មង​ ​នាំ​សត្វ​ឲ្យ​កើត​ទៀត​ ​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មាន​វិបាក​ជា​ទុក្ខ​ ​ប្រកបដោយ​ជាតិ​ ​និង​ជរាមរណៈ​តទៅ​ ​បុគ្គល​ណា​នីមួយ​ ​បាន​លះបង់​ចេញ​ហើយ​ ​តថាគត​ ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​អ្នក​មិន​វង្វេង​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ព្រោះថា​ ​បុគ្គល​ដែល​ឈ្មោះថា​ ​មិន​វង្វេង​ ​ព្រោះ​បាន​លះបង់​នូវ​អាសវៈ​ទាំងឡាយ​ចេញ​ស្រឡះ​ហើយ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អាសវៈ​ទាំងឡាយ​ណា​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636824853624620980
ទៅកាន់ទំព័រ៖