ព្រះត្រៃបិដក ភាគ ២២
ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ តថាគត បានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ
(១) ដូចជាទីនៅរបស់ដើមត្នោត ធ្វើមិនឲ្យចំរើនតទៅទៀត មានសភាពមិនកើតឡើងតទៅ។ ម្នាលអគ្គិវេស្សនៈ ដើមត្នោតកំបុតក មិនគួរលូតលាស់ ដុះឡើងវិញបាន យ៉ាងណាមិញ ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ តថាគត បានលះបង់ចេញស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅរបស់ដើមត្នោត បានធ្វើមិនឲ្យចំរើនតទៅទៀត មានសភាពមិនកើតឡើងតទៅ យ៉ាងនេះឯង។
[៧២] កាលដែលព្រះមានព្រះភាគ ទ្រង់ប្រកាសយ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏និយាយដូច្នេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់
(១) ទីនៅក្នុងទីនេះសំដៅយកចិត្តសន្តាន គឺព្រះតថាគតធ្វើអាសវៈឲ្យអស់ទៅ នៅសល់តែចិត្តសន្តាន ប្រៀបដូចជាដើមត្នោតគេគាស់រំលើងចោលចេញ នៅសល់តែកន្លែងនោះ ហៅថា ទីនៅរបស់ដើមត្នោត។ អដ្ឋកថា។
ID: 636824854018209671
ទៅកាន់ទំព័រ៖