ព្រះត្រៃបិដក ភាគ ២២

(​ព្រោះ​)​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ ​ពោល​សង្កត់សង្កិន​ ​និយាយ​ដោយ​គន្លង​ពាក្យ​ ​ជ្រៀត​បៀ​ត​ផ្សេង​ៗ​ ​យ៉ាងនេះ​ ​ក៏​នៅតែ​មាន​ព្រះ​ឆ​វិ​វ័​ណ្ណ​ផូរផង់​ ​ទាំង​សម្បុរ​ព្រះ​ភក្ត្រ​ទៀត​ ​ក៏​ថ្លា​ស្រស់បស់​ ​ព្រោះថា​ ​ព្រះអង្គ​ ​សមជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ពិត​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ធ្លាប់​លើកឡើង​នូវ​ទោស​ ​ដោយ​ពាក្យ​ ​ចំពោះ​បូរណ​កស្សប​ ​ឯ​បូរណ​កស្សប​នោះ​ ​លុះ​ខ្ញុំ​ព្រះអង្គ​លើកឡើង​នូវ​ទោស​ ​ដោយ​ពាក្យ​ហើយ​ ​ក៏​បិទបាំង​នូវ​ពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ​ ​ហើយ​ច្រាន​ពាក្យ​ចោល​ ​ទៅ​ខាងក្រៅ​ហើយ​ ​ធ្វើ​នូវ​សេចក្តី​ក្រោធ​ផង​ ​ទោសៈ​ផង​ ​សេចក្តី​មិន​ត្រេកអរ​ផង​ ​ឲ្យ​ប្រាកដ​ឡើង​ ​ចំណែក​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ ​ពោល​សង្កត់សង្កិន​ ​និយាយ​ដោយ​គន្លង​ពាក្យ​ ​ជ្រៀត​បៀ​ត​ផ្សេង​ៗ​ ​យ៉ាងនេះ​ ​ក៏​នៅតែ​មាន​ព្រះ​ឆ​វិ​វ័​ណ្ណ​ផូរផង់​ ​ទាំង​សម្បុរ​ព្រះ​ភក្ត្រ​ទៀត​ ​ក៏​ថ្លា​ស្រស់បស់​ ​ព្រោះថា​ ​ព្រះអង្គ​សមជា​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ពិត​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ធ្លាប់​លើកឡើង​នូវ​ទោស​ ​ដោយ​ពាក្យ​ ​ចំពោះ​មក្ខ​លិ​គោ​សាល​.​.​.​ ​ចំពោះ​អ​ជិត​កេស​កម្ពល​.​.​.​ ​ចំ​ពោះ​បកុ​ធ​ក​ច្ចា​យតន​.​.​.​ ​ចំពោះ​សញ្ជយ​ ​វេល​ដ្ឋ​បុត្ត​.​.​.​ ​លើកឡើង​នូវ​ទោស​ ​ដោយ​ពាក្យ​ ​ចំពោះ​និ​គន្ថ​នាដ​បុត្ត​ ​ឯ​និ​គន្ថ​នាដ​បុត្រ​នោះ​ ​លុះ​ខ្ញុំ​ព្រះអង្គ​ ​លើកឡើង​នូវ​ទោស​ ​ដោយ​ពាក្យ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636824854244254068
ទៅកាន់ទំព័រ៖