ព្រះត្រៃបិដក ភាគ ២២

ហើយ​ ​ក៏​បិទបាំង​នូវ​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ ​ហើយ​ច្រាន​ពាក្យ​ចោល​ខាងក្រៅ​ ​ហើយ​ធ្វើ​នូវ​សេចក្តី​ក្រោធ​ផង​ ​ទោសៈ​ផង​ ​សេចក្តី​មិន​ត្រេកអរ​ផង​ ​ឲ្យ​ប្រាកដ​ឡើង​ ​ចំណែក​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ ​ពោល​សង្កត់សង្កិន​ ​និយាយ​ដោយ​គន្លង​ពាក្យ​ ​ជ្រៀត​បៀ​ត​ផ្សេង​ៗ​ ​យ៉ាងនេះ​ហើយ​ ​ក៏​នៅតែ​មាន​ព្រះ​ឆ​វី​វ័​ណ្ណ​ផូរផង់​ ​ទាំង​សម្បុរ​ព្រះ​ភក្ត្រ​ទៀត​ ​ក៏​ថ្លា​ស្រស់បស់​ ​ព្រោះ​ព្រះអង្គ​សមជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ពិត​ ​ប៉ុណ្ណឹង​ចុះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​សូមលា​ទៅ​ ​ព្រោះ​មាន​កិច្ច​ច្រើន​ ​មានការ​ងារ​ច្រើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ឥឡូវនេះ​ ​អ្នក​សំគាល់​នូវ​កាល​ ​ដែល​គួរ​នឹង​ត្រឡប់ទៅវិញ​ចុះ​។​ ​លំដាប់នោះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ត្រេកអរ​ ​រីករាយ​ហើយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​ចាកទី​អង្គុយ​ ​ចៀសចេញ​ទៅ​។​

​ចប់​ ​មហា​សច្ច​ក​សូត្រ​ ​ទី៦​។​

ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636824854515382545
ទៅកាន់ទំព័រ៖