ព្រះត្រៃបិដក ភាគ ២២
ចូឡតណ្ហាសង្ខយសូត្រ ទី៧
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា នាវត្តបុព្វារាម ជិតក្រុងសាវត្ថី។ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវរាជ ជាធំជាងពួកទេវតា ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកមានចិត្តបង្អោនទៅក្នុងព្រះនិព្វាន ជាទីក្ស័យទៅនៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មាន។
[៧៤] ព្រះអង្គត្រាស់ថា បពិត្រទេវានមិន្ទៈ ភិក្ខុក្នុងសាសនានេះ បានស្តាប់ពាក្យថា បុគ្គលមិនគួរប្រកាន់នូវធម៌ទាំងពួង
(១) (ដោយអំណាចតណ្ហា និងទិដ្ឋិ) បពិត្រទេវានមិន្ទៈ លុះភិក្ខុបានស្តាប់ពាក្យនុ៎ះថា បុគ្គលមិនគួរប្រកាន់នូវធម៌ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌
(១) ធម៌ទាំងពួងក្នុងទីនេះ បានដល់ខន្ធ៥ អាយតនៈ១២ និងធាតុ១៨។ អដ្ឋកថា។
ID: 636824854964507333
ទៅកាន់ទំព័រ៖