ព្រះត្រៃបិដក ភាគ ២២
សូមព្រះរាជានុញ្ញាតចុះ ដ្បិតអាត្មាភាព ជាអ្នកមានចំណែកដើម្បីស្តាប់ធម្មកថានេះផង។ សក្កទេវរាជ មានព្រះឱង្ការតបថា បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ធ្វើដូចម្តេច ខ្លួនខ្ញុំព្រះករុណា ជាអ្នកមានកិច្ចច្រើន មានការងារត្រូវធ្វើច្រើន ដោយការងារ ដែលត្រូវធ្វើផ្ទាល់ខ្លួនផង ដោយការងារ ដែលត្រូវធ្វើ ចំពោះពួកទេវតា ក្នុងជាន់តាវត្តិង្សផង បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ឯពាក្យដែលខ្ញុំព្រះករុណា បានស្តាប់ត្រាប់ត្រង ធ្វើទុកក្នុងចិត្ត ចាំទុកស្រួលបួលហើយ ពាក្យនោះ ក៏បាត់ទៅមួយរំពេច បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ ពីព្រេងនាយមក មានសង្គ្រាមទេវតា និងអសុរលើកជាក្បួនទ័ព បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ប៉ុន្តែក្នុងសង្គ្រាមនោះ ពួកទេវតា មានជ័យជំនះ ឯពួកអសុរ ក៏បរាជ័យ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លុះខ្ញុំព្រះករុណានោះ បានឈ្នះសង្គ្រាមទេវតា និងអសុរហើយ ត្រឡប់មកអំពីទីនោះវិញ ក៏និម្មិតប្រាសាទឈ្មោះ វេជយន្ត បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ប្រាសាទវេជយន្ត (នោះ) មានដម្បូលមួយរយ ក្នុងដម្បូលមួយៗ មានផ្ទះកំពូលប្រាំពីររយៗ ក្នុងផ្ទះកំពូលមួយៗ
ID: 636824856089747310
ទៅកាន់ទំព័រ៖