ព្រះត្រៃបិដក ភាគ ២២

ក៏​មាន​សេចក្តី​ខ្លាច​ ​និង​អៀនខ្មាស​ ​នាំគ្នា​ចូលបន្ទប់​រៀងខ្លួន​ ​យ៉ាងនោះ​ដែរ​។​ ​គ្រានោះ​ ​ព្រះ​ឥន្ទ្រាធិរាជ​ ​និង​វេស្សវណ​មហារាជ​ ​និមន្ត​ព្រះ​មហាមោគ្គល្លាន​ ​មាន​អាយុ​ ​ត្រាច់​ជុំវិញ​ ​ចូល​ទៅ​ក្នុង​វេជយន្ត​ប្រាសាទ​ ​ហើយ​ទូល​ថា​ ​បពិត្រ​ព្រះ​មហាមោគ្គល្លាន​ ​អ្នក​និទ៌ុក្ខ​ ​សូម​លោកម្ចាស់​ទតមើល​កន្លែង​ ​ដែល​គួរ​រីករាយ​ ​របស់​វេជយន្ត​ប្រាសាទ​នេះ​ផង​ ​បពិត្រ​ព្រះ​មហាមោគ្គល្លាន​អ្នក​និទ៌ុក្ខ​ ​សូម​លោកម្ចាស់​ទតមើល​កន្លែង​ដែល​គួរ​រីករាយ​ ​របស់​វេជយន្ត​ប្រាសាទ​នេះ​ផង​។​ ​ព្រះ​ថេរៈ​ឆ្លើយ​ថា​ ​ទី​របស់​កោសិយៈ​មាន​អាយុ​ ​ដែល​បាន​ធ្វើបុណ្យ​ទុក​ ​ក្នុង​កាលមុន​នេះ​ល្អ​មែន​ ​សូម្បី​ពួក​មនុស្ស​ ​បានឃើញ​ទីណា​មួយ​ ​ដែល​ជាទី​គួរ​រីករាយ​ ​ក៏​តែង​នាំគ្នា​និយាយ​ថា​ ​អើហ្ន៎​ ​ទីនេះ​ល្អ​ ​ដូចជា​ប្រាសាទ​ ​របស់​ពួក​ទេវតា​ ​ក្នុង​ជាន់​តាវត្តិង្ស​ដែរ​ ​ឯ​លំនៅ​របស់​កោសិយៈ​មាន​អាយុ​ ​ដែល​មានបុណ្យ​ ​ធ្វើ​ទុក​ក្នុង​កាលមុន​នេះ​ ​ល្អ​ដោយពិត​ហើយ​។​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ទេវតា​នេះ​ ​ជា​បុគ្គល​ប្រមាទ​ខ្លាំង​មែន​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ធ្វើ​ទេវតា​នេះ​ ​ឲ្យ​សង្វេគ​។​ ​ទើប​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​សំដែង​ឥទ្ធិ​ឫទ្ធិ​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636824856670390331
ទៅកាន់ទំព័រ៖