ព្រះត្រៃបិដក ភាគ ២២
ញុំាងវេជយន្តប្រាសាទ ឲ្យកម្រើក រំភើប ញាប់ញ័រ ដោយចុងមេជើង តាមសមគួរដល់ឫទ្ធិ។ គ្រានោះ ព្រះឥន្ទ្រាធិរាជ និងវេស្សវណមហារាជ និងពួកទេវតា ក្នុងជាន់តាវត្តិង្ស កើតសេចក្តីអស្ចារ្យ ក្នុងចិត្តថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកណាស់ ត្រង់ការណ៍ដែលភាពនៃសមណៈមានឫទ្ធិច្រើន មានអានុភាពច្រើន (ប៉ុណ្ណេះ) មិនសមបើញុំាងទិព្វវិមាន ឲ្យកម្រើក រំភើប ញាប់ញ័រ ដោយចុងមេជើងបាន។
[៧៨] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ដឹងថាព្រះឥន្ទ្រាធិរាជ មានសេចក្តីតក់ស្លុត កើតសេចក្តីព្រឺរោមហើយ ក៏មានថេរវាចាទៅរកព្រះឥន្ទ្រាធិរាជថា បពិត្រកោសិយៈ ព្រះមានព្រះភាគ បានត្រាស់នូវកិរិយាបង្អោនចិត្ត ទៅក្នុងព្រះនិព្វាន ជាទីអស់ទៅ នៃតណ្ហា ដោយសេចក្តីបំប្រួញ (ចំពោះ) មហារាជដូចម្តេចខ្លះ សូមព្រះរាជានុញ្ញាត ដ្បិតអាត្មាភាព ជាអ្នកមានចំណែក ដើម្បីស្តាប់ធម្មកថា នេះផង។ សក្កទេវរាជ ឆ្លើយតបថា បពិត្រព្រះមហាមោគ្គល្លានអ្នកនិទ៌ុក្ខ កាលនោះ ខ្ញុំព្រះករុណា បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លុះខ្ញុំព្រះករុណា ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នក
ID: 636824856968818855
ទៅកាន់ទំព័រ៖