ព្រះត្រៃបិដក ភាគ ២២
បង្អោនចិត្ត ទៅកាន់ព្រះនិព្វាន ជាទីក្ស័យ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង ជាអ្នកមានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មានយ៉ាង បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ កាលបើខ្ញុំព្រះករុណាសួរយ៉ាងនេះហើយ ព្រះមានព្រះភាគ មានព្រះបន្ទូលមកនឹងខ្ញុំព្រះករុណា យ៉ាងនេះថា បពិត្រព្រះអង្គ ជាធំជាងពួកទេវតា ភិក្ខុក្នុងសាសនានេះ បានស្តាប់ពាក្យថា ភិក្ខុមិនគួរនឹងប្រកាន់នូវធម៌ គឺបញ្ចក្ខន្ធទាំងអស់ឡើយ បពិត្រព្រះអង្គ ជាធំជាងពួកទេវតា ភិក្ខុបានស្តាប់ពាក្យនុ៎ះថា ភិក្ខុមិនគួរនឹងប្រកាន់ នូវធម៌ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់ នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹងធម៌ទាំងពួងបាន លុះកំណត់ដឹង នូវធម៌ទាំងពួងហើយ រមែងសោយនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ជាអ្នកពិចារណាឃើញថាមិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថាជាគ្រឿងរំលត់ ពិចារណាឃើញថា គួរលះបង់ក្នុងវេទនាទាំងឡាយនោះ កាលបើភិក្ខុនោះពិចារណាឃើញថា មិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាទីរំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយ
ID: 636824857214207286
ទៅកាន់ទំព័រ៖