ព្រះត្រៃបិដក ភាគ ២២
នោះហើយ ក៏មិនប្រកាន់ធម្មជាតអ្វីតិចតួច ក្នុងលោកឡើយ កាលបើមិនប្រកាន់ ក៏មិនតក់ស្លុត កាលបើមិនតក់ស្លុត ទើបរំលត់កិលេស ដោយខ្លួនឯងបាន ទាំងដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់រំហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃក្រៅអំពីកិច្ចនេះ មិនមានឡើយ បពិត្រព្រះអង្គ ដ៏ជាធំជាងពួកទេវតា ភិក្ខុជាអ្នកបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង ជាអ្នកមានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរ ជាងពួកទេវតា និងមនុស្ស ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ព្រះមានព្រះភាគ បានត្រាស់សំដែង នូវកិរិយាបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ដោយសេចក្តីសង្ខេប ចំពោះខ្ញុំព្រះករុណា ដូចពណ៌នាមកនេះ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះឥន្ទ្រាធិរាជ ហើយក៏ស្រាប់តែបាត់ ចាកតាវត្តិង្សទេវលោក មកប្រាកដ ក្នុងមិគារមាតុប្រាសាទ នាវត្តបុព្វារាម មួយរំពេច ដូចជាបុរស ដែលមានកំឡាំង លាដៃបត់ចូល ឬបត់ដៃ ដែលលាចេញ ដូច្នោះឯង។
ID: 636824857454759708
ទៅកាន់ទំព័រ៖