ព្រះត្រៃបិដក ភាគ ២២
កាលដែលព្រះមហាមោគ្គល្លានមានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកស្រីបំរើរបស់ព្រះឥន្ទ្រាធិរាជ បានក្រាបទូលសួរ ចំពោះព្រះឥន្ទ្រាធិរាជ ដូច្នេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ លោកនុ៎ះហើយឬ ជាព្រះមានព្រះភាគ ជាគ្រូរបស់ព្រះអង្គនោះ។ សក្កទេវរាជ ឆ្លើយតបថា ម្នាលនាងអ្នកនិទ៌ុក្ខទាំងឡាយ លោកនោះ មិនមែនជាព្រះមានព្រះភាគ ជាគ្រូរបស់យើងទេ លោកនោះ គ្រាន់តែជាសព្រហ្មចារី (អ្នកប្រព្រឹត្តធម៌ដូចគ្នា) នឹងយើង លោកនុ៎ះហើយ ដែលឈ្មោះព្រះមហាមោគ្គល្លានមានអាយុ។ ពួកស្រីបំរើក្រាបទូលថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គពេញជាមានលាភហើយ បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ព្រះអង្គ ពេញជាបានល្អហើយ ត្រង់ដែលព្រះអង្គបានសព្រហ្មចារីបុគ្គល មានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ ឱហ្ន៎ លោកនោះ ទុកដូចជាព្រះមានព្រះភាគ ជាគ្រូរបស់ព្រះអង្គ ដោយពិតណាស់។
[៧៩] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះមហាមោគ្គល្លានមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះមាន
ID: 636824857808100329
ទៅកាន់ទំព័រ៖