ព្រះត្រៃបិដក ភាគ ២២

ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ធ្លាប់​បាន​សំដែង​ ​នូវ​កិរិយា​បង្អោន​ចិត្ត​ទៅ​ ​ក្នុង​ព្រះនិព្វាន​ ​ជាទី​អស់​ទៅ​នៃ​តណ្ហា​ ​ដោយសង្ខេប​ ​ជា​គ្រឿង​ដង្វាយ​ដល់​ទេវតា​ ​ដែល​មាន​ស័ក្តិធំ​មួយ​រូប​ឬទេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​មោគ្គល្លាន​ ​តថាគត​ធ្លាប់​សំដែង​ ​ដ្បិត​សក្កទេវរាជ​ ​ចូល​មករ​កត​ថា​គត​ ​ក្នុង​ទីនេះ​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​តថាគត​ ​រួច​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ ​ម្នាល​មោគ្គល្លាន​ ​លុះ​សក្កទេវរាជ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​សួរ​សេចក្តី​នេះ​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​អ្នកមាន​ចិត្ត​បង្អោន​ទៅ​ ​ក្នុង​ព្រះនិព្វាន​ ​ជាទី​ក្ស័យ​ ​នៃ​តណ្ហា​ ​ជា​អ្នកមាន​សេចក្តី​ចូលចិត្ត​ទៀង​ ​មាន​សេចក្តី​ក្សេមក្សាន្ត​ ​ចាក​យោ​គៈ​ទៀង​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ ​ដ៏​ប្រសើរ​ទៀង​ ​មាន​ទីបំផុត​ទៀងទាត់​ ​ជា​បុគ្គល​ប្រសើរ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដោយសង្ខេប​ ​តើមាន​ប៉ុន្មាន​យ៉ាង​ ​ម្នាល​មោគ្គល្លាន​ ​កាលបើ​សក្កទេវរាជ​សួរ​យ៉ាងនេះ​ហើយ​ ​តថាគត​ក៏​ឆ្លើយតប​ ​ទៅ​នឹង​សក្កទេវរាជ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ ​ជាធំ​ជាង​ពួក​ទេវតា​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ស្តាប់​ពាក្យ​ថា​ ​បុគ្គល​មិន​គួរ​នឹង​ប្រកាន់​នូវ​ធម៌​ទាំងពួង​ ​បពិត្រ​ព្រះអង្គ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​លុះ​ភិក្ខុ​បាន​ស្តាប់​ពាក្យ​នុ៎ះ​ថា​ ​បុគ្គល​ ​មិន​គួរ​ប្រកាន់​ ​នូវ​ធម៌​ទាំងពួង​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ធម៌​ទាំងពួង​ ​លុះ​ដឹង​ច្បាស់​ ​នូវ​ធម៌​ទាំងពួង​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636824858149272928
ទៅកាន់ទំព័រ៖