ព្រះត្រៃបិដក ភាគ ២២

ហើយ​ ​ក៏​កំណត់​ដឹង​ ​នូវ​ធម៌​ទាំងពួង​ ​លុះ​កំណត់​ដឹង​ ​នូវ​ធម៌​ទាំងពួង​ហើយ​ ​រមែង​សោយ​ ​នូវ​វេទនា​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​ទុក្ខ​ ​មិនសុខ​ ​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញថា​ ​មិន​ទៀង​ ​ពិចារណា​ឃើញថា​ ​ជាទី​ប្រាសចាក​តម្រេក​ ​ពិចារណា​ឃើញថា​ ​ជាទី​គួរ​រំលត់​ ​ពិចារណា​ឃើញថា​ ​គួរ​លះបង់​ ​ក្នុង​វេទនា​ទាំងឡាយ​នោះ​ ​កាលបើ​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញថា​ ​មិន​ទៀង​ ​ពិចារណា​ឃើញថា​ជាទី​ប្រាសចាក​តម្រេក​ ​ពិចារណា​ឃើញថា​ ​គួរ​រំលត់​ ​ពិចារណា​ឃើញថា​ ​គួរ​លះបង់​ ​ក្នុង​វេទនា​ទាំងឡាយ​នោះ​ហើយ​ ​ក៏​មិន​ប្រកាន់​ធម្មជាត​អ្វី​តិចតួច​ ​ក្នុង​លោក​ឡើយ​ ​កាលបើ​មិន​ប្រកាន់​ ​ក៏​រមែង​មិន​តក់ស្លុត​ ​កាលបើ​មិន​តក់ស្លុត​ ​ក៏​រមែង​រំលត់​កិលេស​ ​ដោយខ្លួនឯង​បាន​ ​ទើប​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អាត្មាអញ​ ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​អប់រំ​ហើយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​អាត្មាអញ​ ​ក៏បាន​ធ្វើ​ហើយ​ ​កិច្ច​ដទៃ​ក្រៅអំពី​កិច្ច​នេះ​ ​មិន​មាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ភិក្ខុ​ជា​អ្នក​បង្អោន​ចិត្ត​ទៅ​ ​ក្នុង​ព្រះនិព្វាន​ ​ជាទី​ក្ស័យ​ទៅ​ ​នៃ​តណ្ហា​ ​ជា​អ្នកមាន​សេចក្តី​ចូលចិត្ត​ទៀង​ ​មាន​សេចក្តី​ក្សេមក្សាន្ត​ចាក​យោ​គៈ​ទៀង
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636824858407141381
ទៅកាន់ទំព័រ៖