ព្រះត្រៃបិដក ភាគ ២២

ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ដ៏​ប្រសើរ​ទៀង​ ​មាន​ទីបំផុត​ទៀងទាត់​ ​ជា​បុគ្គល​ប្រសើរ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដោយសង្ខេប​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​ ​ម្នាល​មោគ្គល្លាន​ ​តថាគត​ធ្លាប់​សំដែង​ ​នូវ​កិរិយា​បង្អោន​ចិត្ត​ទៅ​ ​ក្នុង​ព្រះនិព្វាន​ ​ជាទី​ក្ស័យ​ទៅ​ ​នៃ​តណ្ហា​ ​ដោយសង្ខេប​ ​ចំពោះ​សក្កទេវរាជ​ ​ដូច​បាន​ពណ៌នា​មក​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ភាសិត​នេះ​ ​ចប់ហើយ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ហើយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ចូឡ​តណ្ហា​សង្ខ​យសូ​ត្រ​ ​ទី៧​។​

ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636824858698549893
ទៅកាន់ទំព័រ៖