ព្រះត្រៃបិដក ភាគ ២២

សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​កាលបើ​ពួក​ភិក្ខុ​ទាំងនោះ​ ​និយាយ​ពន្យល់​ ​ដាស់តឿន​ ​ក្រើនរំលឹក​ ​យ៉ាងនេះ​ហើយ​ ​ក៏​នៅតែ​ចូលចិត្ត​ ​ប្រកាន់ទិដ្ឋិ​អាក្រក់​នោះ​ដដែល​ ​ហើយ​និយាយ​ប្រកែក​ ​តាម​កំឡាំង​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វិញ្ញាណ​នេះ​ ​រមែង​ស្ទុះ​ទៅ​ ​អន្ទោល​ទៅ​មិន​ដាច់​ ​មិន​ក្លាយទៅជា​អ្វី​ដទៃ​ឡើយ​ ​យ៉ាងណា​ ​ខ្ញុំ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ដូច្នេះ​ឯង​។​
 [​៨១​]​ ​កាលដែល​ភិក្ខុ​ទាំងនោះ​ ​មិន​អាច​នឹង​ដោះសា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ឲ្យ​រួចចាក​ទិដ្ឋិ​អាក្រក់​នុ៎ះ​បាន​ហើយ​ ​ទើប​ភិក្ខុ​ទាំងអម្បាល​នោះ​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​នូវ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​មាន​ទិដ្ឋិ​អាក្រក់​កើតឡើង​ ​យ៉ាងនេះ​ថា​ ​វិញ្ញាណ​នេះ​ ​រមែង​ស្ទុះ​ទៅ​ ​អន្ទោល​ទៅ​មិន​ដាច់​ ​មិន​ក្លាយទៅជា​អ្វី​ដទៃ​ឡើយ​ ​យ៉ាងណា​ ​អាត្មាអញ​ ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636824859724417695
ទៅកាន់ទំព័រ៖