ព្រះត្រៃបិដក ភាគ ២២

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​យើងខ្ញុំ​ព្រះអង្គ​ ​បាន​នាំគ្នា​ចូល​ទៅ​រក​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សួរ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សា​តិ​ ​បានឮ​ថា​ ​អ្នកមាន​ទិដ្ឋិ​អាក្រក់​កើតឡើង​ ​យ៉ាងនេះ​ថា​ ​វិញ្ញាណ​នេះ​ ​រមែង​ស្ទុះ​ទៅ​ ​អន្ទោល​ទៅ​មិន​ដាច់​ ​មិន​ក្លាយទៅជា​អ្វី​ដទៃ​ឡើយ​ ​យ៉ាងណា​ ​អាត្មាអញ​ ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ក៏​យ៉ាងនោះ​ ​ដូច្នេះ​ ​ពិតមែន​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​យើងខ្ញុំ​ព្រះអង្គ​ ​សួរ​យ៉ាងនេះ​ហើយ​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ក៏បាន​និយាយ​តប​មក​ ​នឹង​យើងខ្ញុំ​ព្រះអង្គ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វិញ្ញាណ​នេះ​ ​រមែង​ស្ទុះ​ទៅ​ ​អន្ទោល​ទៅ​ ​មិន​ក្លាយទៅជា​អ្វី​ដទៃ​ឡើយ​ ​យ៉ាងណា​ ​ខ្ញុំ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ដូច្នេះ​មែន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​យើងខ្ញុំ​ព្រះអង្គ​ ​មាន​ចំណង់​នឹង​ដោះសា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ឲ្យ​រួចចាក​ទិដ្ឋិ​អាក្រក់​នោះ​ ​ទើប​នាំគ្នា​និយាយ​ពន្យល់​ ​ដាស់តឿន​ ​ក្រើនរំលឹក​ថា​ ​ម្នាល​អាវុសោ​សា​តិ​ ​អ្នក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​អ្នក​កុំ​និយាយ​បង្កាច់​ព្រះមានព្រះភាគ​ ​ព្រោះ​ការ​និយាយ​បង្កាច់​ព្រះមានព្រះភាគ​ ​មិន​ប្រពៃ​ទេ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ទ្រង់​មិន​មាន​ព្រះបន្ទូល​យ៉ាងនេះ​ឡើយ​ ​ម្នាល​អាវុសោ​សា​តិ​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636824859966842121
ទៅកាន់ទំព័រ៖