ព្រះត្រៃបិដក ភាគ ២២

ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​តថាគត​សំដែង​ហើយ​ ​យ៉ាងណា​ ​អំពីសំណាក់​បុគ្គល​ណា​ ​ម្នាល​មោឃបុរស​ ​ក្រែង​តថាគត​ ​បាន​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ថា​ ​វិញ្ញាណ​ ​កើតឡើង​ព្រោះ​អាស្រ័យ​បច្ច័យ​ ​បើ​វៀរចាក​បច្ច័យ​ហើយ​ ​ការ​កើតឡើង​នៃ​វិញ្ញាណ​ ​ក៏​មិន​មាន​ដូច្នោះ​ទេ​ឬ​ ​ម្នាល​មោឃបុរស​ ​ហេតុ​ដូចម្តេច​ ​ក៏បាន​ជា​អ្នក​ ​ពោល​បង្កាច់​តថាគត​ ​ដោយ​គំនិត​ ​ដែល​ខ្លួន​ប្រកាន់​ខុស​វិញ​ ​អ្នក​ឈ្មោះថា​ ​គាស់រំលើង​ ​នូវ​ខ្លួន​ផង​ ​ឈ្មោះថា​ ​សោយ​នូវ​អកុសល​ ​ដ៏​ច្រើន​ផង​ ​ម្នាល​មោឃបុរស​ ​ព្រោះថា​ ​គំនិត​ដែល​ប្រកាន់​ខុស​ ​របស់​អ្នកនោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​កាលយូរ​អង្វែង​។​
 [​៨៣​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​នេះ​ ​ឈ្មោះថា​ ​ធ្វើឲ្យ​កក់ក្តៅ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​បាន​ឬទេ​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធ្វើ​ដូចម្តេច​នឹង​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នោះ​ ​មិនមែន​ដូច្នោះ​ទេ​។​ ​កាលដែល​ពួក​ភិក្ខុ​និយាយ​យ៉ាងនេះ​ហើយ​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ក៏​នៅ​ស្ងៀម​ ​អៀនខ្មាស​ ​ឱន​ក​ចុះ​ ​សំយុងមុខ​ចុះ​ ​អង្គុយ​សញ្ជប់សញ្ជឹង​ ​មិន​មាន​ប្រាជ្ញា​។​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636824860881481728
ទៅកាន់ទំព័រ៖