ព្រះត្រៃបិដក ភាគ ២២

(​ការ​ដឹង​ដោយសារ​ច្រមុះ​)​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ជីវ្ហា​វិញ្ញាណ​ ​(​ការ​ដឹង​ដោយសារ​អណ្តាត​)​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​របស់​ដែល​ប៉ះ​នឹង​កាយ​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​កាយវិញ្ញាណ​ ​(​ការ​ដឹង​ដោយសារ​កាយ​)​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​មនោវិញ្ញាណ​ ​(​ការ​ដឹង​ដោយសារ​ចិត្ត​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ភ្លើង​ឆេះ​ ​អាស្រ័យ​នឹង​វត្ថុ​ណាៗ​ ​ក៏​ដល់​នូវ​កិរិយា​រាប់​តាម​វត្ថុ​នោះ​ៗ​ ​ដូចជា​ ​ភ្លើង​ឆេះ​ ​ព្រោះ​អាស្រ័យ​ឧស​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ភ្លើង​ឧស​ ​ភ្លើង​ឆេះ​ ​ព្រោះ​អាស្រ័យ​ប្រឆេះ​ ​ឬ​ប៉ុយ​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ភ្លើង​ប៉ុយ​ ​ភ្លើង​ឆេះ​ ​ព្រោះ​អាស្រ័យ​ស្មៅ​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ភ្លើង​ស្មៅ​ ​ភ្លើង​ឆេះ​ ​ព្រោះ​អាស្រ័យ​អាចម៍គោ​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ភ្លើង​អាចម៍គោ​ ​ភ្លើង​ឆេះ​ ​ព្រោះ​អាស្រ័យ​អង្កាម​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ភ្លើង​អង្កាម​ ​ភ្លើង​ឆេះ​ ​ព្រោះ​អាស្រ័យ​សម្រាម​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​ភ្លើង​សម្រាម​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​នឹង​បច្ច័យ​ណាៗ​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636824861677083126
ទៅកាន់ទំព័រ៖