ព្រះត្រៃបិដក ភាគ ២២

 ​[​៨​]​ ​ក៏​ក្នុង​ខណៈ​មួយរំពេច​នោះ​ ​សំឡេង​ឮ​កងរំពង​ ​រហូត​ទៅដល់​ព្រហ្មលោក​ ​ដោយ​ប្រការ​ដូច្នេះ​ថា​ ​ម្នាល​ទីឃៈ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​ទីឃៈ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​ទីឃៈ​ ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ចេញ​ចាក​ផ្ទះ​ ​អំពី​ត្រកូល​ណា​ ​បួស​ក្នុង​សាសនា​ ​បើ​ត្រកូល​នោះ​ ​មានចិត្ត​ជ្រះថ្លា​ ​រលឹក​ចំពោះ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ការ​រលឹក​នោះ​ ​នឹង​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​ត្រកូល​នុ៎ះ​ ​អស់​កាលយូរ​អង្វែង​ ​ម្នាល​ទីឃៈ​ ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ចេញ​ចាក​ផ្ទះ​ ​អំពី​វង្សត្រកូល​ណា​ ​បួស​ក្នុង​សាសនា​ ​ប្រសិនបើ​វង្សត្រកូល​នោះ​ ​មានចិត្ត​ជ្រះថ្លា​ ​រលឹក​ចំពោះ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ការ​រលឹក​នោះ​ ​តែង​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​វង្សត្រកូល​នោះ​ ​អស់​កាលយូរ​អង្វែង​ ​ម្នាល​ទីឃៈ​ ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ចេញ​ចាក​ផ្ទះ​ ​អំពី​ស្រុក​ណា​ ​បួស​ក្នុង​សាសនា​ ​ប្រសិនបើ​អ្នកស្រុក​នោះ​ ​មានចិត្ត​ជ្រះថ្លា​ ​រលឹក​ចំពោះ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ការ​រលឹក​នោះ​ ​តែង​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​អ្នកស្រុក​នោះ​ ​អស់​កាលយូរ​អង្វែង​ ​ម្នាល​ទីឃៈ​ ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ចេញ​ចាក​ផ្ទះ​ ​អំពី​និគម​ណា​ ​បួស​ក្នុង​សាសនា​ ​ប្រសិនបើ​អ្នក​និគម​នោះ​ ​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636824781152277650
ទៅកាន់ទំព័រ៖