ព្រះត្រៃបិដក ភាគ ២២
អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនោះថា ខន្ធបញ្ចកៈនោះ កើតឡើង ព្រោះអាហារ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនុ៎ះថា ខន្ធបញ្ចកៈ ដែលកើតឡើង រមែងរលត់ទៅវិញជាធម្មតា ព្រោះរលត់អាហារនោះ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ត្រូវដោយបញ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា ខន្ធបញ្ចកៈនេះ កើតហើយ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ឃើញត្រូវ ដោយបញ្ញាដ៏ល្អ តាមពិតថា ខន្ធបញ្ចកៈ កើតឡើង ព្រោះអាហារ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ឃើញត្រូវ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា ខន្ធបញ្ចកៈ ដែលកើតហើយ រមែងរលត់ទៅវិញជាធម្មតា ព្រោះរលត់អាហារនោះ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ជាប់ចំពាក់ រីករាយ កួចកាន់ រាប់អានទិដ្ឋិ
(១) នេះថា បរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ដោយតណ្ហា និងទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ ចុះអ្នក
(១) ទិដ្ឋិក្នុងទីនេះ សំដៅយកវិបស្សនាសម្មាទិដ្ឋិ។
ID: 636824862671116872
ទៅកាន់ទំព័រ៖