ព្រះត្រៃបិដក ភាគ ២២
ទាំងឡាយ យល់ច្បាស់ នូវធម៌ មានឧបមាដូចជាផែ ដែលតថាគតសំដែងហើយ ដើម្បីប្រយោជន៍ នឹងរើខ្លួនចេញ (ចាកឱឃៈទាំង៤) មិនមែនដើម្បីប្រយោជន៍នឹងប្រកាន់ (ខន្ធបញ្ចកៈ) ខ្លះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនជាប់ចំពាក់ មិនរីករាយ មិនកួចកាន់ មិនរាប់អានទិដ្ឋិនេះថា បរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ដោយអំណាចតណ្ហា និងទិដ្ឋិទេ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ យល់ច្បាស់ នូវធម៌ មានឧបមាដូចជាផែ ដែលតថាគត សំដែងហើយ ដើម្បីនឹងរើខ្លួនចេញ (ចាកឱឃៈទាំង៤) មិនមែនប្រយោជន៍ នឹងប្រកាន់ (ខន្ធបញ្ចកៈ) ខ្លះឬទេ។ ព្រះករុណាព្រះអង្គ។
[៨៦] ម្នាលភិក្ខុទាំងឡាយ អាហារដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅមាំ របស់ពួកសត្វដែលកើតហើយផង ប្រព្រឹត្តទៅ ដើម្បីអនុគ្រោះ ដល់ពួកសត្វ ដែលកំពុងកើតផង នេះមាន៤ប្រការ។ អាហារទាំង៤ប្រការ តើដូចម្តេច។ គឺ កវឡិង្ការាហារ ដែលគ្រោតគ្រាត ឬល្អិតជាទី១
ID: 636824863015097476
ទៅកាន់ទំព័រ៖