ព្រះត្រៃបិដក ភាគ ២២

ផស្សាហារ​ ​ជាទី២​ ​មនោសញ្ចេតនា​ហារ​ ​ជាទី៣​ ​វិញ្ញា​ណា​ហារ​ ​ជាទី៤​(​១​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អាហារ​ទាំង៤នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើត​។​ ​អាហារ​ទាំង៤នេះ​ ​មាន​តណ្ហា​ជាហេតុ​ ​មាន​តណ្ហា​នាំឲ្យកើត​ ​មាន​តណ្ហា​ជា​កំណើត​ ​មាន​តណ្ហា​ជា​ដែន​កើត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​តណ្ហា​នេះ​ ​មាន​អ្វី​ជាហេតុ​ ​
​(​១​)​ ​ក​វឡិង្កា​រា​ហារ​ ​ទី១​ ​ដែល​ចាត់ជា២​ ​គឺ​គ្រោតគ្រាត​ ​និង​ល្អិត​នោះ​ ​ដោយ​សេចក្តី​ប្រៀបធៀប​គ្នា​ ​ដូច​សត្វ​ក្រពើ​លេប​ថ្ម​ ​បើ​ប្រៀប​នឹង​អាហារ​សត្វ​ក្ងោក​ ​ដែល​ស៊ី​ពស់​ ​និង​ស្ការ​នោះ​ ​អាហារ​ក្រពើ​ ​ជា​អាហារ​គ្រោតគ្រាត​ ​អាហារ​សត្វ​ក្ងោក​ ​ជា​អាហារ​ល្អិត​។​បេ​។​ ​អាហារ​ពួក​ទេវតា​ ​ជាន់​បរ​និម្មិត​វស្ស​វត្តី​ ​ជា​អាហារ​សុខុម​ល្អិត​ ​ជាង​អាហារ​របស់​ពួក​ទេវតា​ជាន់​និម្មានរតី​ ​ៗ​ ​ជា​អាហារ​គ្រោតគ្រាត​។​ ​អាហារ​សុខុម​ ​មាន​រសជាត​ជាង​អាហារ​ជា​គ្រោតគ្រាត​។​ ​ក​វឡិង្កា​រា​ហារ​នេះ​ ​ប្រមូល​មក​ ​នូវ​ឱជារស៨ប្រការ​ ​គឺ​បឋវី​ ​អាបោ​ ​តេជោ​ ​វាយោ​ ​វណ្ណោ​ ​គន្ធោ​ ​រសោ​ ​ឱជា​។​ ​ផស្សាហារ​ ​ទី២​ ​បាន​ដល់​វេទនា​ទាំង៣​ ​ដែល​កើតអំពី​ការ​ប៉ះពាល់​សម្ផស្ស៦យ៉ាង​។​ ​មនោសញ្ចេតនា​ហារ​ ​ទី៣នោះ​ ​លោក​សំដៅយក​ចេតនាកម្ម​ទាំង៣ប្រការ​ ​ដែល​អាច​ប្រមូល​មក​ ​នូវ​បដិសន្ធិ​ក្នុង​ត្រៃភព​។​ ​វិញ្ញា​ណា​ហារ​ ​ទី៤នោះ​ ​បាន​ដល់ចិត្ត​ណាមួយ​ ​ដែល​នាំមក​នូវ​រូប​ ​ក្នុង​ខណៈ​បដិសន្ធិ​ក្នុង​ត្រៃភព​នោះ​។​ ​អាហារ​ទាំង៤នេះ​ ​បើ​ចង់​ដឹងសេចក្តី​ពិស្តារ​ ​ចូរ​មើល​ក្នុង​គម្ពីរ​ប​បញ្ច​សូទ​នី​ ​អដ្ឋកថា​ ​មជ្ឈិមនិកាយ​ ​មូល​បណ្ណា​សកៈ​ ​ត្រង់​សម្មាទិដ្ឋិ​សុត្ត​វណ្ណនា​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636824863353784071
ទៅកាន់ទំព័រ៖