ព្រះត្រៃបិដក ភាគ ២២
មានសង្ខារជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏សង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជានាំឲ្យកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ស្លាប់ (កើតមាន) ព្រោះជាតិជាបច្ច័យ ការសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងការចង្អៀតចង្អល់ទាំងឡាយ ក៏កើតមានព្រម ឯកិរិយាកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះ ដូច្នេះឯង
(១)។
[៨៧] ពាក្យថា ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះជរាមរណៈ
(១) មើលសព្ទ និងនយលក្ខណៈ ក្នុងវិនយបិដក ខ្សែ៦ ត្រង់បឋមពោធិកាលចុះ។
ID: 636824864029119258
ទៅកាន់ទំព័រ៖