ព្រះត្រៃបិដក ភាគ ២២
មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកនិគមនោះ អស់កាលយូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីនគរណា ប្រសិនបើអ្នកនគរនោះ មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកនគរនោះ អស់កាលយូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីជនបទណា បួសក្នុងសាសនា ប្រសិនបើអ្នកជនបទនោះ មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកជនបទនោះ អស់កាលយូរអង្វែង ម្នាលទីឃៈ ប្រសិនបើពួកក្សត្រទាំងអស់ មានព្រះហឫទ័យជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់ពួកក្សត្រទាំងអស់ អស់កាលយូរអង្វែង ម្នាលទីឃៈ ប្រសិនបើពួកព្រាហ្មណ៍ទាំងអស់។បេ។ ម្នាលទីឃៈ ប្រសិនបើពួកវេស្សៈទាំងអស់... ម្នាលទីឃៈ ប្រសិនបើ ពួកសុទ្ទៈទាំងអស់ មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ដល់ពួកសុទ្ទៈទាំងអស់ អស់កាលយូរអង្វែង
ID: 636824781487210239
ទៅកាន់ទំព័រ៖