ព្រះត្រៃបិដក ភាគ ២២

មិន​មាន​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ទេ​ ​ឬ​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​មែន​ ​ទាំង​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ដែរ​។​ ​ពាក្យ​ថា​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​ដូច្នេះ​នេះ​ ​តថាគត​បាន​សំដែង​ហើយ​មែន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​មិន​មាន​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ទេ​ ​ឬ​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​មែន​ ​ទាំង​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ដែរ​។​ ​ពាក្យ​ថា​ ​សង្ខារ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​ដូច្នេះ​នេះ​ ​តថាគត​សំដែង​ហើយ​មែន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សង្ខារ​កើតមាន​ ​ព្រោះ​អិ​វជ្ជា​ជា​បច្ច័យ​ ​មិន​មាន​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ទេ​ ​ឬ​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ខារ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​ដូច្នេះ​មែន​ ​ទាំង​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​សង្ខារ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ដែរ​។​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636824865006616975
ទៅកាន់ទំព័រ៖