ព្រះត្រៃបិដក ភាគ ២២
[៨៨] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យនុ៎ះត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកក៏និយាយយ៉ាងនេះ តថាគត ក៏និយាយយ៉ាងនេះ ដូច្នេះដែរ កាលបើបច្ច័យ មានអវិជ្ជាជាដើមនេះកើតឡើងហើយ ផល មានសង្ខារជាដើមនេះ ក៏កើតឡើង ផល មានសង្ខារជាដើមនេះកើតឡើង ព្រោះកើតឡើងនៃបច្ច័យ មានអវិជ្ជាជាដើមនេះ ដ្បិតថា សង្ខារទាំងឡាយ កើតមាន ព្រោះតែអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទាំងឡាយ ក៏កើតមាន ព្រោះជាតិជាបច្ច័យ កិរិយាកើតឡើង នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះ ដូច្នេះឯង។ មួយទៀត សេចក្តីរលត់នៃសង្ខារ ព្រោះតែវិនាស និងរលត់មិនសល់នៃអវិជ្ជា
ID: 636824865253877409
ទៅកាន់ទំព័រ៖