ព្រះត្រៃបិដក ភាគ ២២

សេចក្តី​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​រលត់​សង្ខារ​ ​សេចក្តី​រលត់​ ​នៃ​នាមរូប​ ​ព្រោះ​រលត់វិញ្ញាណ​ ​សេចក្តី​រលត់​ ​នៃស​ឡាយ​ត​នៈ​ ​ព្រោះ​រលត់​នាមរូប​ ​សេចក្តី​រលត់​នៃ​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ ​សេចក្តី​រលត់​ ​នៃ​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ ​សេចក្តី​រលត់​ ​នៃ​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ ​សេចក្តី​រលត់​នៃ​ឧបាទាន​ ​ព្រោះ​រលត់​តណ្ហា​ ​សេចក្តី​រលត់​នៃ​ភព​ ​ព្រោះ​រលត់​ឧបាទាន​ ​សេចក្តី​រលត់​នៃជា​តិ​ ​ព្រោះ​រលត់​ភព​ ​សេចក្តី​ចាស់​ ​ស្លាប់​ ​(​រលត់​)​ ​ព្រោះ​រលត់​ជាតិ​ ​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ ​ក៏​សឹងតែ​រលត់​ទៅ​ ​សេចក្តី​រលត់​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​រមែង​មាន​យ៉ាងនេះ​ ​ដូច្នេះ​ឯង​(​១​)​ ​។​
 [​៨៩​]​ ​ពាក្យ​ថា​ ​សេចក្តី​រលត់​នៃជ​រាម​រណៈ​ ​ព្រោះ​រលត់​ជាតិ​ដូច្នេះ​នេះ​ ​តថាគត​ ​សំដែង​ហើយ​មែន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​រលត់​ជរាមរណៈ​ ​ព្រោះ​រលត់​ជាតិ​ ​មិន​មាន​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ទេ​ ​ឬ​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​រលត់​នៃជ​រាម​រណៈ​ ​ព្រោះ​រលត់​ជាតិ​មែន​ ​ទាំង​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​សេចក្តី​រលត់​នៃជ​រាម​រណៈ​ ​ព្រោះ​រលត់​ជាតិ​។​ ​ពាក្យ​ថា​ ​សេចក្តី​រលត់​នៃជា​តិ​ ​ព្រោះ​រលត់​ភព​ ​ដូច្នេះ​នេះ​ ​តថាគត​ ​សំដែង​ហើយ​មែន
​(​១​)​ ​មើល​សព្ទ​ ​និង​នយលក្ខណៈ​ ​ក្នុង​វិនយបិដក​ ​ខ្សែ៦​ ​ត្រង់​បឋម​ពោធិកាល​ចុះ​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636824865611742038
ទៅកាន់ទំព័រ៖