ព្រះត្រៃបិដក ភាគ ២២
ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃជាតិ ព្រោះរលត់ភព មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់នៃជាតិ ព្រោះរលត់ភពមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់នៃជាតិ ព្រោះរលត់ភពដែរ។ ពាក្យថា សេចក្តីរលត់នៃភព ព្រោះរលត់ឧបាទាន ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ភព ព្រោះរលត់ឧបាទាន មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់ភព ព្រោះរលត់ឧបាទានមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់ភព ព្រោះរលត់ឧបាទានដែរ។ ពាក្យថា សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហា ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហាមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហាដែរ។ ពាក្យថា សេចក្តីរលត់តណ្ហា ព្រោះរលត់វេទនា ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ
ID: 636824865864774482
ទៅកាន់ទំព័រ៖