ព្រះត្រៃបិដក ភាគ ២២

ចុះ​សេចក្តី​រលត់​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ ​មិន​មាន​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ទេ​ ​ឬ​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​រលត់​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ ​ដូច្នេះ​មែន​ ​ទាំង​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ ​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​សេចក្តី​រលត់​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ដែរ​។​ ​ពាក្យ​ថា​ ​សេចក្តី​រលត់​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ ​ដូច្នេះ​នេះ​ ​តថាគត​ ​សំដែង​ហើយ​មែន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​រលត់​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ ​មិន​មាន​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ទេ​ ​ឬ​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​រលត់​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​មែន​ ​ទាំង​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ ​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​សេចក្តី​រលត់​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ដែរ​។​ ​ពាក្យ​ថា​ ​សេចក្តី​រលត់​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ ​ដូច្នេះ​នេះ​ ​តថាគត​ ​សំដែង​ហើយ​មែន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​រលត់​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ ​មិន​មាន​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ទេ​ ​ឬ​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​រលត់​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​មែន​ ​ទាំង​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ ​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​សេចក្តី​រលត់​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ដែរ​។​ ​ពាក្យ​ថា​ ​សេចក្តី​រល​ត់ស​ឡាយ​ត​នៈ​ ​ព្រោះ​រលត់​នាមរូប​ ​ដូច្នេះ​នេះ​ ​តថាគត​ ​សំដែង​ហើយ​មែន​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636824866086606872
ទៅកាន់ទំព័រ៖