ព្រះត្រៃបិដក ភាគ ២២
តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ចា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ជាមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ជាដែរ។
[៩០] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យដែលអ្នកទាំងឡាយនិយាយនុ៎ះ ត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ក៏និយាយយ៉ាងនេះ តថាគត ក៏និយាយយ៉ាងនេះ ដូច្នេះដែរ កាលបើបច្ច័យ មានអវិជ្ជាជាដើមនេះ មិនមានហើយ ផល មានសង្ខារជាដើមនេះ ក៏មិនមាន ផល មានសង្ខារជាដើមនេះ តែងរលត់ទៅ មិនសល់ ព្រោះរលត់នៃបច្ច័យ មានអវិជ្ជាជាដើមនេះ ដ្បិតថា សេចក្តីរលត់នៃសង្ខារ ព្រោះរលត់អវិជ្ជា សេចក្តីរលត់នៃវិញ្ញាណ ព្រោះរលត់សង្ខារ សេចក្តីរលត់នៃនាមរូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់នៃសឡាយតនៈ ព្រោះរលត់នាមរូប សេចក្តីរលត់នៃផស្សៈ ព្រោះរលត់សឡាយតនៈ សេចក្តីរលត់នៃវេទនា ព្រោះរលត់ផស្សៈ សេចក្តីរលត់នៃតណ្ហា ព្រោះរលត់វេទនា
ID: 636824866594387764
ទៅកាន់ទំព័រ៖