ព្រះត្រៃបិដក ភាគ ២២
ជាអ្វីហ្ន៎ ក្នុងកាលជាអនាគត យើងនឹងកើតជាមនុស្ស មានទ្រង់ទ្រាយ ដូចម្តេចហ្ន៎ ក្នុងកាលជាអនាគត យើងនឹងកើតជាជាតិអ្វី បានជាអ្វី ដូច្នេះ បានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំព្រះអង្គ ស្រាវជ្រាវរកមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីសង្ស័យ ចំពោះខន្ធ ធាតុ អាយតនៈ ជាចំណែកខាងក្នុង ប្រារព្ធ នូវកាលជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះថា អាត្មាអញ កើតទៀត ឬមិនកើតទេ អាត្មាអញ កើតជាជាតិអ្វីហ្ន៎ អាត្មាអញ កើតជាមនុស្ស មានទ្រង់ទ្រាយដូចម្តេច សត្វនេះ មកអំពីទីណា សត្វនោះ នឹងទៅកើត ក្នុងទីណាវិញ ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំព្រះអង្គ មិនបានសង្ស័យ ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីនិយាយយ៉ាងនេះថា ព្រះសាស្តាជាគ្រូយើង យើងត្រូវនិយាយយ៉ាងនេះ ដោយសេចក្តីគោរព ចំពោះព្រះសាស្តា ដូច្នេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ យើងខ្ញុំព្រះអង្គ មិនដែលនិយាយទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីនិយាយ យ៉ាងនេះថា សមណៈ គឺព្រះពុទ្ធ និយាយយ៉ាងនេះ ចំណែកយើងទាំងឡាយ ជាសមណៈដែរ មិនត្រូវនិយាយយ៉ាងនេះ ដូច្នេះដែរឬទេ។
ID: 636824867161136759
ទៅកាន់ទំព័រ៖