ព្រះត្រៃបិដក ភាគ ២២

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នោះ​ ​យើងខ្ញុំ​ព្រះអង្គ​ ​មិនដែល​និយាយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​គប្បី​ឧទ្ទិស​ ​ចំពោះ​សាស្តា​ឯទៀត​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ ​មិនបាន​ឧទ្ទិស​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​គប្បី​ប្រកាន់​ ​នូវ​វត្តសមាទាន​ ​សេចក្តី​ភ្ញាក់ផ្អើល​ ​ដោយ​ទិដ្ឋិ​ ​និង​ទិដ្ឋិ​មង្គល​ ​សុត​មង្គល​ ​មុត​មង្គល​ ​ជា​របស់​ពួក​តិត្ថិយ​សមណៈ​ ​និង​ព្រាហ្មណ​សមណៈ​ ​ជាច្រើន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ ​មិនបាន​ប្រកាន់​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ណាមួយ​ ​ដែល​អ្នក​ទាំងឡាយ​ ​ស្គាល់​ខ្លួនឯង​ ​ឃើញ​ខ្លួនឯង​ ​ដឹង​ច្បាស់​ខ្លួនឯង​ ​អ្នក​ទាំងឡាយ​ ​គប្បី​និយាយ​ហេតុ​នោះ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ ​និយាយ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ដែល​អ្នក​ទាំងឡាយ​និយាយ​នោះ​ ​ត្រូវ​ល្អ​ណាស់​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ដែល​តថាគត​ ​នាំចូល​ទៅ​ ​(​កាន់​ព្រះនិព្វាន​)​ ​ដោយ​ធម៌​ ​ដែល​គួរ​ឃើញច្បាស់​ខ្លួនឯង​ ​ជា​ធម៌​មិន​រង់ចាំ​កាល​ ​ជា​ធម៌​មាន​អាការ​ ​ដូចជា​ហៅ​បុគ្គល​ ​មក​ចង្អុល​ប្រាប់​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​វិញ្ញូ​ជន​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ ​ក្នុងចិត្ត​របស់​ខ្លួន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​នេះ​ ​ជា​ធម៌​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636824867392183165
ទៅកាន់ទំព័រ៖