ព្រះត្រៃបិដក ភាគ ២២
ម្នាលទីឃៈ ប្រសិនបើលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មានចិត្តជ្រះថ្លា រលឹកចំពោះកុលបុត្រទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវប្រយោជន៍ ដល់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលយូរអង្វែង ម្នាលទីឃៈ អ្នកចូរមើលកុលបុត្រទាំង៣រូបនុ៎ះ ប្រតិបត្តិដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ជាកំណត់។ ព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះចប់ហើយ ទីឃបរជនយក្ស ក៏ពេញចិត្ត ត្រេកអរចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡគោសិង្គសាលសូត្រ ទី១។
ID: 636824781803266794
ទៅកាន់ទំព័រ៖