ព្រះត្រៃបិដក ភាគ ២២
គួរឃើញច្បាស់ខ្លួនឯង ជាធម៌មិនរង់ចាំកាល ជាធម៌មានអាការដូចជាហៅបុគ្គលមកប្រាប់ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តរបស់ខ្លួន ហេតុដូច្នោះ បានជាតថាគត ពោលសំដៅត្រង់ហេតុ ដែលអ្នកទាំងឡាយដឹងច្បាស់ ដោយខ្លួនឯងនោះ។
[៩២] ម្នាលភិក្ខុទាំងឡាយ កិរិយាចុះចាប់បដិសន្ធិរបស់សត្វ ដែលកើតក្នុងផ្ទៃ ព្រោះប្រជុំហេតុ៣ប្រការ។ ក្នុងសត្វលោកនេះ មាតាបិតាមកប្រជុំគ្នាហើយ តែមាតាជាស្រីមិនមានរដូវផង សត្វដែលគួរកើតក្នុងផ្ទៃនោះ ក៏មិនមានប្រាកដ ក្នុងឱកាសនោះផង កិរិយាចុះចាប់បដិសន្ធិរបស់សត្វ ដែលកើតក្នុងផ្ទៃ ក៏មិនទាន់មាននៅឡើយ។ ក្នុងសត្វលោកនេះ មាតាបិតាមកប្រជុំគ្នាហើយផង មាតាជាស្រីមានរដូវផង តែសត្វដែលគួរកើត ក៏មិនមានប្រាកដ ក្នុងឱកាសនោះ កិរិយាចុះចាប់បដិសន្ធិ របស់សត្វ ដែលកើតក្នុងផ្ទៃ ក៏មិនទាន់មាននៅឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែកាលណា មាតាបិតាមកប្រជុំគ្នាផង មាតាជាស្រីមានរដូវផង សត្វដែលគួរកើត ក៏មានប្រាកដ ក្នុងឱកាសនោះផង លុះប្រជុំហេតុទាំង៣ប្រការនេះឯង ទើបសត្វចុះចាប់បដិសន្ធិ ក្នុងផ្ទៃនៃមាតាបាន។ ម្នាលភិក្ខុទាំងឡាយ មាតាពគភ៌នោះ ដោយផ្ទៃ អស់ខែ៩ ឬខែ១០
ID: 636824867777503842
ទៅកាន់ទំព័រ៖