ព្រះត្រៃបិដក ភាគ ២២

ប្រកបដោយ​កាម​ ​គួរឲ្យ​កើតតម្រេក​ ​និង​គួរឲ្យ​ស្រឡាញ់​ ​សំឡេង​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​.​.​.​ ​ក្លិន​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​.​.​.​ ​រស​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​.​.​.​ ​ផោដ្ឋព្វៈ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរឲ្យ​កើតតម្រេក​ ​និង​គួរឲ្យ​ស្រឡាញ់​។​ ​កុមារ​នោះ​ ​ឃើញ​រូប​ដោយ​ភ្នែក​ ​ក៏​កើតតម្រេក​ក្នុង​រូប​ ​ដែល​គួរ​ស្រឡាញ់​ ​កើត​បដិបក្ខ​ ​ក្នុង​រូប​ដែល​គួរ​ស្អប់​ ​មានសតិ​ក្នុង​កាយ​ ​មិនបាន​តាំង​មាំ​ ​មានចិត្ត​រំភើប​ ​(​ចិត្តជា​អកុសល​)​ផង​ ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​របស់​កុមារ​នោះ​ ​រមែង​រលត់​ទៅ​មិន​សល់​ ​ក្នុង​ផល​សមាបត្តិ​ណា​ ​ក៏​មិនបាន​ដឹង​ច្បាស់​ ​នូវ​ផល​សមាបត្តិ​ ​គឺ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​នោះ​ ​តាម​សេចក្តី​ពិត​ផង​។​ ​កុមារ​នោះ​ ​ដល់​ព្រមដោយ​តម្រេក​ ​និង​សេចក្តី​ក្រេវក្រោធ​ ​យ៉ាងនេះ​ហើយ​ ​រមែង​សោយ​ ​នូវ​វេទនា​ណាមួយ​ ​ជា​សុខ​ ​ឬ​ទុក្ខ​ ​ឬមិន​ទុក្ខ​មិនសុខ​។​ ​កុមារ​នោះ​ ​តែង​ត្រេកអរ​ ​និយាយ​សរសើរ​ ​ប្រកាន់​វេទនា​នោះ​ ​(​ដោយអំណាច​តណ្ហា​)​។​ ​កាលបើ​កុមារ​នោះ​ ​ត្រេកអរ​ ​និយាយ​សរសើរ​ ​ប្រកាន់​វេទនា​នោះ​ហើយ​ ​ក៏​កើតទៅជា​តម្រេក​ ​កាលបើ​តម្រេក​ ​ក្នុង​វេទនា​ទាំងឡាយ​មាន​ហើយ​ ​ឧបាទាន​ក៏​កើតឡើង​ដល់​កុមារ​នោះ​ ​ព្រោះ​តម្រេក​នោះ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636824868472485063
ទៅកាន់ទំព័រ៖