ព្រះត្រៃបិដក ភាគ ២២
សេចក្តីចាស់ស្លាប់កើតមាន ព្រោះជាតិជាបច្ច័យ ការសោកខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ ក៏កើតមានព្រម កិរិយាកើតឡើង នៃកងទុក្ខទាំងអស់នេះ រមែងមានដោយហេតុ យ៉ាងនេះឯង។ កុមារនោះ ឮសំឡេងដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ពាល់ត្រូវនូវផោដ្ឋព្វៈដោយកាយ... ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ក៏កើតតម្រេកក្នុងធម្មារម្មណ៍ ដែលគួរស្រឡាញ់ កើតបដិឃៈ ក្នុងធម្មារម្មណ៍ ដែលគួរស្អប់ផង សតិក្នុងកាយមិនតាំងខ្ជាប់ មានចិត្តជាអកុសលផង ធម៌ទាំងឡាយ ជាអកុសលដ៏លាមក របស់កុមារនោះ រមែងរលត់ទៅមិនសល់ ក្នុងផលសមាបត្តិណា ក៏មិនបានដឹងច្បាស់ នូវផលសមាបត្តិ គឺចេតោវិមុត្តិ បញ្ញាវិមុត្តិនេះ តាមសេចក្តីពិតផង។ កុមារនោះ ដល់ព្រមដោយតម្រេក និងសេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងទទួលនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខមិនសុខ។ កុមារនោះ តែងត្រេកអរ និយាយសរសើរប្រកាន់វេទនានោះ។ កាលកុមារនោះ ត្រេកអរនិយាយសរសើរ ប្រកាន់វេទនានោះហើយ តម្រេកក៏កើតឡើង កាលបើតម្រេក ក្នុងវេទនាទាំងឡាយ មានហើយ ឧបាទានក៏កើតឡើង ដល់កុមារនោះ ព្រោះតម្រេកនោះ ភពកើតមាន ព្រោះឧបាទាន ជាបច្ច័យ
ID: 636824868760939570
ទៅកាន់ទំព័រ៖