ព្រះត្រៃបិដក ភាគ ២២
ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ (កើតមាន) ព្រោះជាតិជាបច្ច័យ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រម កិរិយាកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានដោយប្រការដូច្នេះឯង។
[៩៤] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អទៅកាន់ព្រះនិព្វាន ជ្រាបច្បាស់នូវត្រៃលោក ជាបុគ្គលប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាគ្រូនៃពួកទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ចធម៌ លែងត្រឡប់មកកាន់ត្រៃភពហើយ ព្រះអង្គកើតឡើងក្នុងលោកនេះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គសំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល
ID: 636824869106324177
ទៅកាន់ទំព័រ៖