ព្រះត្រៃបិដក ភាគ ២២

 [​៩៥​]​ ​កាល​គហបតី​ជាដើម​នោះ​ ​បួស​យ៉ាងនេះ​ហើយ​ ​ក៏​បរិបូណ៌​ដោយ​សិក្ខា​ ​និង​សាជី​វៈ​ ​សម្រាប់​ភិក្ខុ​ទាំងឡាយ​ ​លះបង់​នូវ​បាណាតិបាត​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ ​មាន​សស្ត្រាវុធ​ដាក់ចុះ​ ​ជា​អ្នកមាន​សេចក្តី​ខ្មាស​ ​មាន​សេចក្តី​អាណិតអាសូរ​ ​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ចំពោះ​ពួក​សត្វ​ ​ដែល​មានជីវិត​ទាំងអស់​។​ ​ជា​អ្នក​លះបង់​នូវ​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​កាន់​យក​តែ​វត្ថុ​ដែលគេ​ឲ្យ​ ​ប្រាថ្នា​តែ​របស់​ដែលគេ​ឲ្យ​ ​មិនជា​ចោរ​ ​ជា​អ្នកមាន​ខ្លួន​ស្អាត​។​ ​ជា​អ្នក​លះបង់​នូវ​អ​ព្រហ្មចរិយៈ​ ​(​ធម៌​មិន​ប្រសើរ​)​ ​ប្រព្រឹត្ត​តែ​ធម៌​ដ៏​ប្រសើរ​ ​វៀរ​ឆ្ងាយ​ ​វៀរ​ស្រឡះ​ ​ចាក​មេថុន​ ​ដែល​ជា​ធម៌​របស់​អ្នកស្រុក​។​ ​ជា​អ្នក​លះបង់​នូវ​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​ជា​អ្នកពោល​ពាក្យពិត​ ​ត​នូវ​ពាក្យពិត​ ​ពោល​តែ​ពាក្យ​ទៀងទាត់​ ​និង​ពាក្យ​ដែល​គួរឲ្យ​ជឿ​ ​ជា​អ្នក​មិន​ពោល​បំភ្លាត់​សត្វលោក​។​ ​ជា​អ្នក​លះបង់​នូវ​បិ​សុ​ណ​វាចា​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណ​វាចា​ ​គឺ​ឮ​ពាក្យ​អំពីសំណាក់​ជន​នេះ​ ​ហើយ​មិន​ប្រាប់​ជន​ឯណោះ​ ​ដើម្បី​បំបែក​ជន​ទាំងពីរ​នេះ​ឡើយ​ ​ឬឮ​ពាក្យ​អំពីសំណាក់​ជន​ឯណោះ​ហើយ​ ​មិន​ប្រាប់​ដល់​ជន​នេះ​ ​ដើម្បី​បំបែកពួក​ជន​ឯណោះ​ឡើយ​ ​ជា​អ្នក​សង្រួបសង្រួម​ពួក​ជន​ ​ដែល​បែកគ្នា​ហើយ​ផង​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636824869649049130
ទៅកាន់ទំព័រ៖