ព្រះត្រៃបិដក ភាគ ២២
ជាអ្នកបន្ថែមកំឡាំងឲ្យពួកជន ដែលព្រមព្រៀងគ្នាស្រាប់ហើយផង ជាអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀង ពេញចិត្តក្នុងសេចក្តីព្រមព្រៀង រីករាយ ក្នុងសេចក្តីព្រមព្រៀង ពោលតែវាចា ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀង។ ជាអ្នកលះបង់ នូវផរុសវាចា វៀរស្រឡះចាកផរុសវាចា បើវាចាណាឥតទោស សុខដល់ត្រចៀក គួរឲ្យស្រឡាញ់ គួរឲ្យតំកល់ទុកក្នុងហឫទ័យ ជាវាចាអ្នកក្រុង ជាទីត្រេកអរដល់ជនច្រើន ជាទីពេញចិត្តដល់ជនច្រើន ជាអ្នកពោលតែវាចាមានសភាពដូច្នោះ។ ជាអ្នកលះបង់នូវសម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកនិយាយតាមកាលគួរ និយាយពាក្យមែន និយាយពាក្យមានប្រយោជន៍ និយាយធម៌ និយាយវិន័យ និយាយវាចា ដែលគួរឲ្យអ្នកផងយកទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយទីអាងតាមកាល ជាវាចាមានទីបំផុត និងប្រកបដោយប្រយោជន៍។ ជាអ្នកវៀរស្រឡះចាកកិរិយាផ្តិលផ្តាច់ នូវពីជគាម និងភូតគាម។ ជាអ្នកបរិភោគភត្តតែ១ពេល ជាអ្នកវៀរចាកការ
ID: 636824869873845525
ទៅកាន់ទំព័រ៖