ព្រះត្រៃបិដក ភាគ ២២
ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាបន្ទោបង់ឧច្ចារៈ និងបស្សាវៈ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើងវិញ និយាយ ស្ងៀម។
[៩៦] ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈដ៏ប្រសើរនេះផង ហើយចូលចិត្តសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញក ឬច្រកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល និងគំនរចម្បើង។ ភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាតវិញ វេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឆ្ពោះមុខទៅរកកម្មដ្ឋាន។ ភិក្ខុនោះ លះបង់នូវអភិជ្ឈា ក្នុងលោកចេញ មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា។ លះបង់នូវព្យាបាទ និងសេចក្តីប្រទូស្តចេញ មានចិត្តមិនព្យាបាទ អនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វមានជីវិតទាំងអស់ ជម្រះចិត្តចាកព្យាបាទ និងសេចក្តីប្រទូស្ត។ លះបង់នូវថីនមិទ្ធៈចេញ ជាអ្នកប្រាសចាកថីនមិទ្ធៈ បាននូវអលោកសញ្ញា គឺសេចក្តីភ្លឺស្វាង មានសតិ
ID: 636824870954001422
ទៅកាន់ទំព័រ៖