ព្រះត្រៃបិដក ភាគ ២២
និងសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ។ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈចេញ ជាអ្នកមានចិត្តមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ក្នុងសន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់នូវវិចិកិច្ឆា ជាអ្នកឆ្លងចាកសេចក្តីសង្ស័យ មិនងឿងឆ្ងល់ក្នុងធម៌ទាំងឡាយជាកុសល ជម្រះចិត្តចាកវិចិកិច្ឆា។
[៩៧] ភិក្ខុនោះ លុះលះបង់នូវនីវរណធម៌ទាំង៥ប្រការនេះ ដែលជាឧបក្កិលេសរបស់ចិត្ត ដែលជាធម្មជាតធ្វើបញ្ញាឲ្យថយកំឡាំង ហើយស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយក៏ចូលកាន់បឋមជ្ឈាន ដែលមានវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតមកអំពីវិវេក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈបាន ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ញុំាងសមាធិចិត្តឲ្យកើត ឥតមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ។បេ។ ចូលកាន់តតិយជ្ឈាន... ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តឥរិយាបថ។
ID: 636824871260697961
ទៅកាន់ទំព័រ៖