ព្រះត្រៃបិដក ភាគ ២២

 [​៩៨​]​ ​ភិក្ខុ​នោះ​ឃើញ​រូប​ដោយ​ភ្នែក​ ​ហើយ​មិន​ត្រេកអរ​ ​នឹង​រូប​ដែល​គួរ​ស្រឡាញ់​ ​មិន​មាន​បដិឃៈ​ ​ចំពោះ​រូប​ដែល​មិន​គួរ​ស្រឡាញ់​ ​ជា​អ្នកមាន​សតិ​ ​ក្នុង​កា​យតំ​កល់​នៅ​ខ្ជាប់​ផង​ ​មានចិត្ត​ប្រកបដោយ​គុណ​ប្រមាណ​ពុំ​បាន​ផង​ ​ធម៌​ទាំងឡាយ​ជាអកុសល​ដ៏​លាមក​នោះ​ ​របស់​ភិក្ខុ​នោះ​ ​រមែង​រលត់​ទៅ​មិន​សល់​ ​ក្នុង​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ណា​ ​លោក​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​នោះ​ ​តាម​សេចក្តី​ពិត​ផង​។​ ​ភិក្ខុ​នោះ​ ​លុះ​លះបង់​នូវ​តម្រេក​ ​និង​សេចក្តី​ក្រេវក្រោធ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ទទួល​វេទនា​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​ទុក្ខ​ ​មិនសុខ​។​ ​ភិក្ខុ​នោះ​ ​មិន​ត្រេកអរ​ ​មិន​និយាយ​សរសើរ​ ​មិន​ប្រកាន់​វេទនា​នោះ​ឡើយ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​មិន​ត្រេកអរ​ ​មិន​និយាយ​សរសើរ​ ​មិន​ប្រកាន់​វេទនា​នោះ​ទេ​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ក៏​នឹង​រលត់​ទៅ​មិន​សល់​។​ ​ភិក្ខុ​នោះ​បាន​រលត់​ឧបាទាន​ ​ព្រោះ​រលត់​តម្រេក​ ​បាន​រលត់​ភព​ ​ព្រោះ​រលត់​ឧបាទាន​ ​បាន​រលត់​ជាតិ​ ​ព្រោះ​រលត់​ភព​ ​សេចក្តី​ចាស់​ ​ស្លាប់​ ​(​រលត់​)​ ​ព្រោះ​រលត់​ជាតិ​ ​ការ​សោក​ ​ការ​ខ្សឹកខ្សួល​ ​ការ​លំបាក​កាយ​ ​ការ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ ​ក៏​សឹងតែ​រលត់​ទៅ​មិន​សល់​ ​សេចក្តី​រលត់​កង​ទុក្ខ​ទាំងអស់​នេះ​ ​រមែង​មាន​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ភិក្ខុ​នោះ​ ​ឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636824871564430495
ទៅកាន់ទំព័រ៖