ព្រះត្រៃបិដក ភាគ ២២

មហា​អស្ស​បុរ​សូត្រ​ ​ទី៩​


 [​៩៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ទ្រង់​គង់នៅ​ក្នុង​និគម​របស់​អ្នក​ដែន​អង្គៈ​ ​ឈ្មោះ​អស្ស​បុរៈ​ ​ទៀប​ដែន​អង្គៈ​។​ ​ក្នុង​កាលនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទូល​តប​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ភាសិត​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផង​តែង​ស្គាល់​ច្បាស់​នូវ​អ្នក​ទាំងឡាយ​ ​ថា​ជា​សម​ណៈៗ​ដូច្នេះ​ ​ឯ​អ្នក​ទាំងឡាយ​ ​បើ​មាន​អ្នកផង​សួរ​ថា​ ​លោក​ទាំងឡាយ​ជា​អ្វី​ ​ក៏​ចូរ​ប្តេជ្ញា​ថា​ ​យើង​ទាំងឡាយ​ជា​សមណៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​នោះ​មានឈ្មោះ​យ៉ាងនេះ​ ​ប្តេជ្ញា​យ៉ាងនេះ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គួរ​សិក្សា​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​ធ្វើឲ្យ​ជា​សមណៈ​ផង​ ​ធ្វើឲ្យ​ជា​ព្រាហ្មណ៍​ផង​ ​ពួក​យើង​នឹង​សមាទាន​ប្រព្រឹត្ត​ធម៌​ទាំងនោះ​ ​ឈ្មោះ​របស់​ពួក​យើង​នេះ​ ​ក៏​នឹង​ពិត​យ៉ាងនេះ​ ​ទាំង​ការ​ប្តេជ្ញា​ក៏​ប្រាកដ​យ៉ាងនេះ​ ​មួយវិញទៀត​ ​យើង​ទាំងឡាយ​ ​បរិភោគ​នូវ​ចីវរ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​របស់​ជន​ទាំងឡាយ​ណា
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636824872393727951
ទៅកាន់ទំព័រ៖