ព្រះត្រៃបិដក ភាគ ២២
មានព្រះភាគ ជាសាស្តាចារ្យរបស់យើង ទ្រង់ស្តេចមកដល់ហើយ។ លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ ក៏ចូលទៅរកព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងព្រះនន្ទិយៈមានអាយុផង ព្រះកិមិលៈមានអាយុផង យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ចូរលោកមកនេះ ម្នាលលោកមានអាយុទាំងឡាយ ចូរលោកមកនេះ ព្រះមានព្រះភាគ ជាបរមគ្រូនៃយើង ព្រះអង្គស្តេចមកដល់ហើយ។ គ្រានោះ ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ ក្រោកទទួលព្រះមានព្រះភាគ មួយអង្គ ទទួលបាត្រ និងចីវរ របស់ព្រះមានព្រះភាគ មួយអង្គ ក្រាលអាសនៈ មួយអង្គទៀត តំកល់ទឹកទុកសម្រាប់លាងព្រះបាទ។ ព្រះមានព្រះភាគ ក៏គង់លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះគង់រួច ក៏ទ្រង់ឲ្យលាងព្រះបាទ។ ចំណែកព្រះថេរៈមានអាយុទាំងនោះ នាំគ្នាថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។
[២] ព្រះមានព្រះភាគ បានត្រាស់នឹងព្រះអនុរុទ្ធមានអាយុ ដែលអង្គុយក្នុងទីដ៏សមគួរហើយ យ៉ាងនេះថា ម្នាលអនុរុទ្ធទាំងឡាយ
(១) អ្នកទាំងឡាយល្មមអត់ធន់បានឬទេ អ្នកទាំងឡាយល្មមប្រព្រឹត្តទៅបានស្រួលឬទេ អ្នកទាំងឡាយមិនលំបាកដោយអាហារបិណ្ឌបាតទេឬ។
(១) ពាក្យថា អនុរុទ្ធទាំងឡាយ ជាវោហារ ហៅរួមដល់ព្រះនន្ទិយៈ និងព្រះកិមិលៈផង។
ID: 636824776489009350
ទៅកាន់ទំព័រ៖