ព្រះត្រៃបិដក ភាគ ២២

 [​១០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​ពួក​យើង​នឹង​មាន​ទ្វារ​គ្រប់គ្រង​ហើយ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​គឺ​បើ​ឃើញ​រូប​ ​ដោយ​ចក្ខុ​ ​ក៏​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​នូវ​បុគ្គល​ ​ព្រោះ​ហេតុ​មិន​សង្រួម​ឥន្ទ្រិយ​ ​គឺ​ចក្ខុ​ណា​ ​ពួក​យើង​នឹង​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​ឥន្ទ្រិយ​ ​គឺ​ចក្ខុ​នោះ​ ​រក្សា​នូវ​ឥន្ទ្រិយ​ ​គឺ​ចក្ខុ​ ​ដល់​នូវ​កិរិយា​សង្រួម​ក្នុង​ឥន្ទ្រិយ​គឺ​ចក្ខុ​។​ ​ឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​នូវ​ផោដ្ឋព្វៈ​ដោយ​កាយ​.​.​.​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ហើយ​ ​ក៏​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​រមែង​ជាប់​តាម​នូវ​បុគ្គល​ ​ព្រោះ​ហេតុ​មិន​សង្រួម​ឥន្ទ្រិយ​ ​គឺ​ចិត្ត​ណា​ ​ពួក​យើង​នឹង​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​ឥន្ទ្រិយ​ ​គឺ​ចិត្ត​នោះ​ ​រក្សា​នូវ​ឥន្ទ្រិយ​គឺ​ចិត្ត​ ​ដល់​នូវ​កិរិយា​សង្រួម​ក្នុង​ឥន្ទ្រិយ​គឺ​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​យើង​ជា​អ្នក​ប្រកបដោយ​ហិរិ​ ​និង​ឱត្តប្បៈ​ ​កាយ​សមា​ចា​រៈ​ ​របស់​ពួក​យើង​ ​បរិសុទ្ធ​ហើយ​ ​វចី​សមា​ចា​រៈ​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636824874385383449
ទៅកាន់ទំព័រ៖